អក្សរសាស្រ្តខ្មែរនៃសម័យអាណានិគមនិយមបារាំង

ការលូតលាស់ បានធ្វើឲ្យប្រទេសជាច្រើនផ្លាស់ប្ដូរ ទាំងផ្នែកសេដ្ឋកិច្ច ផ្នែកសិល្បៈ ផ្នែកអក្សរសាស្រ្ត និ​ង​ ផ្នែកផ្សេងទៀត​ តាមសម័យ និងតាមឆ្នាំ ។ ពីសម័យមួយទៅសម័យមួយ ទុក្ខសោក និងភាពរីករាយ ក៏បានកើតឡើងទៅតាមពេលវេលា ។ ជាឧទាហរណ៍ ពីសម័យអង្គរ ប្រទេសកម្ពុជា ជាប្រទេសដ៏មានអំណាចខ្លាំងក្លាមួយ តែចូលមកដល់សម័យលង្វែក ប្រទេសកម្ពុជាបានបាត់បង់ទឹកដី នគរ វប្បធម៌​ និងអក្សរសិល្ប៌មួយចំនួន ។ យ៉ាងណាមិញ មានបុរសម្នាក់​ អាយុ ១៧ ឆ្នាំម្នាក់​ ដែលស្ថិតនៅក្រោមសម័យអាណានិគមនិយមបារាំង និងរស់នៅក្នុងខេត្តកំពង់ឆ្នាំង។ គាត់គឺជា បុរសម្នាក់ដែលកំពុងពង្រឹង និងជួយលើកស្ទួយអក្សរសិល្ប៌ខ្មែរ ។​

ដោយ ឈាង ជាតិត្រា

+ នៅផ្ទះលោកគ្រូណារិទ្ធ

‍​«​ យ៉ាងម៉េចហើយបូរិទ្ធ!​ តាំងពីពីរឆ្នាំមកនេះ រៀនបារាំង​ជាមួយជនជាតិបារាំងយ៉ាងម៉េចហើយ? »​​ លោកគ្រូណារិទ្ធ ក៏សួរសិស្សគាត់។

« បាទ លោកគ្រូ! គួរសមតើស តែខ្ញុំ…………………..» បូរិទ្ធនិយាយមិនទាន់ចប់ផង ក៏ដាក់ដៃចុះក្រោមលើកាំភ្លៅ ហាក់ដូចជាចង់និយាយបន្ថែមទៀតតែមិនហ៊ាន។ ឃើញដូចនេះ លោកគ្រូក៏និយាយលួងលោម ពីព្រោះគាត់យល់ ចិត្តកូនសិស្សម្នាក់នេះ។

​ « លោកគ្រូយល់ថាឯងមិនចង់រៀនបារាំងទេ ព្រោះគ្រូដឹងថាខ្មែរយើងប្រាកដជាភ្លេចភាសាជាតិខ្លួនឯងជា មិន ខាន។​ »​ លឺដូចនេះបូរិទ្ធ ក៏ឆ្លើយតបនឹងលោកគ្រូវិញ ទាំងងក់ក្បាលតិចៗ «បាទ! ត្រូវហើយលោកគ្រូ។»

« និយាយអុីចឹង! តើឯងមកផ្ទះលោកគ្រូថ្ងៃនេះមានការអីដែរ?» លោកគ្រូសួរត។

« គឺ ខ្ញុំចង់មកខ្ចីសៀវភៅខ្មែរលោកគ្រូទៅអានបន្ថែមទៀត ហើយខ្ញុំចូលចិត្តការបង្រៀនភាសាខ្មែរ ពេលដែល លោកគ្រូបានបង្រៀនខ្ញុំ ដោយសារពួកយើងបានរៀនអំពីអក្សរសាស្រ្តខ្លួនឯង! » បូរិទ្ធឆ្លើយ។

« លោកគ្រូ ក៏យល់ដូចឯងដែរ បើនៅតែបែបនេះទៀត ភាសាជាតិយើងនឹងរលាយជាមិនខាន តែលោកគ្រូជឿជាក់លើឯងហើយ ព្រោះគ្រូគិតថាឯងនឹងអាចបង្រៀនភាសាខ្មែរយើងទៅកូនចៅជំនាន់ក្រោយ។ » លោកគ្រូនិយាយទាំងមានសង្ឃឹម និងមោទនភាពទៅលើបូរិទ្ធ។

« បាទអរគុណណាស់លោកគ្រូសម្រាប់សៀវភៅនេះ ហើយជឿជាក់លើខ្ញុំ! អញ្ចឹងរាងល្ងាចដែរហើយ ខ្ញុំសុំលាលោកគ្រូ ទៅផ្ទះខ្ញុំសិនហើយ ព្រោះខ្ញុំត្រូវដាំបាយឲ្យពុកម៉ែខ្ញុំ ។ »​ បូរិទ្ធក៏លាលោកគ្រូ ។

« ល្អណាស់! សុខសប្បាយតាមផ្លូវ ។ » លោកគ្រូស្រែកប្រាប់ទាំងសើចលឺតិចៗផង។

 

បូរិទ្ធ គឺជាក្មេងដែលមិនសូវយកចិត្តទុកដាក់ នឹងការរៀនភាសាបារាំងទេ ខុសពីនេះគឺគេបានរៀនភាសាខ្មែរ ដែលគេមិនចង់ឲ្យបាត់បង់នាថ្ងៃអនាគត។ ដូច្នេះហើយរាល់យប់…………………….

« ខ្ញុំ កំពុងអង្គុយលើកៅអី និងយំយ៉ាងខ្លាំង ហេតុអ្វីបានជាមិត្តភក្ដិរបស់ខ្ញុំស្អប់ខ្ញុំុំ? »​ សំឡេង​អានសៀវភៅរបស់ បូរិទ្ធអានឡើង។

បូរិទ្ធ អានសៀវភៅរាល់យប់ យ៉ាងហោចណាស់ក៏អស់ពាក់កណ្ដាលក្បាលមួយយប់ដែរ។ ទោះបីក្ដី ដឹងខ្លួនឯងថា បើទាហានបារាំងឃើញនោះ ច្បាស់ជាក្ស័យមិនខាន តែភាពតស៊ូព្យាយាមរបស់គេនៅតែជំហរមុខជានិច្ច។ ព្រឹកឡើង គេត្រូវធ្វើការងារដូចជាដាំបបរ និងរែកទឹកសម្រាប់គ្រួសារគេ។ ចំណែក ឯនៅ សាលាវិញ ……………….

« នេះជាមេរៀនសម្រាប់ថ្ងៃនេះ! » លោកគ្រូបារាំងប្រាប់សិស្ស ។

បូរិទ្ធកំពុងកត់មេរៀន តែក្នុងចិត្តបូរិទ្ធគឺមិនចង់រៀនបារាំងនោះទេ ។ មកដល់ផ្ទះវិញ បូរិទ្ធខំរៀភាសាខ្មែរនៅ ក្នុងផ្ទះ ព្រោះខ្លាចពួកបារាំងឃើញនឹងដាក់ទណ្ឌកម្មជាក់ជាមិនខាន ។ មួយសន្ទុះក្រោយមក សម្លេងម្យ៉ាងក៏បន្លឺឡើងនៅ ជិតផ្ទះបូរិទ្ធ។ គ្រាន់តែលឺភ្លាម បូរិទ្ធក៏យកសៀវភៅដែលគេកំពុងរៀនលាក់ទុកក្រោយខ្នើយ។​

« មកទាពន្ធ » បុរសម្នាក់ស្រែកឡើងទ្រហឹងពេញភូមិ ។ ប្រជាជន ក៏​ដើរមកហើយប្រគល់ពន្ធឲ្យបារាំងទាំង មិនសប្បាយចិត្ត ។ ភ្លាមនោះ បូរិទ្ធហាក់មានគំនិតដ៏អស្ចារ្យម្យ៉ាង ។ គេបានចាំសម្ដីដែលលោកគ្រូគេបាននិយាយ « លោកគ្រូជឿជាក់លើឯងហើយ ព្រោះឯងនឹងបង្រៀនភាសាខ្មែរយើងទៅកូនចៅជំនាន់ក្រោយ ។ » បូរិទ្ធបានរៀបចំសៀវភៅ ៤ក្បាលដែលគេមើលទៅល្អសម្រាប់បង្រៀនកូនអ្នកនៅភូមិមួយនេះ ។ បន្ទាប់មក គាត់ចាំបារាំងទៅវិញ ហើយគាត់ក៏លបចេញពីផ្ទះ យកសៀវភៅទាំងប៉ុន្មានក្បាលនោះទៅជាមួយផង ។ គាត់បានប្រកូកហៅរាល់សិស្សពេញភូមិរបស់គាត់ខ្ទង់  ប្រហែល ២០ទៅ៣០នាក់ ។ គាត់ ក៏ចាប់ផ្ដើមបង្រៀន តាមចំណេះដឹងរបស់គាត់ទៅលើសៀវភៅទាំងនោះ នៅក្រោមដើមពោធិ៍ធំមួយ ។

« ចាប ឆាប ជាប » បូរិទ្ធបានអានឲ្យក្មេងៗអានតាម ។

«​ ចាប ឆាប ជាប » ពួកគេអានតាម ។ បន្ទាប់មក ក្មេងៗក៏កត់មេរៀនចូលសៀវភៅដែលបូរិទ្ធបានបង្រៀន សម្រាប់ថ្ងៃនេះ ហើយមេរៀនក៏បានបញ្ចប់ត្រឹមហ្នឹងទៅ ។

    បូរិទ្ធបានធ្វើដូចនេះជាច្រើនលើកច្រើនសារ តែមានថ្ងៃ មួយដែលគួរអោយអភ័ព្វ

ពួកបាបារាំងក៏បានដើរកាត់ជួនជាពេលដែល បូរិទ្ធកំពុងបង្រៀនក្មេងៗ។ ឃើញដូច្នេះ ពួកក្រុមបារាំង ក៏ចាប់បូរិទ្ធភ្លាមៗ ឯក្មេងៗឃើញដូច្នោះក៏រៀបនឹងជួយបូរិទ្ធដែរ តែបារាំងម្នាក់នោះរៀបនឹងចាប់ពួកគេ  បែបនេះ​ហើយ ពួកគេក៏នាំគ្នារត់បាត់អស់ទៅ ។​ « ចាប់វាទៅ » បារាំងត្រងោលសក់ម្នាក់ស្រែក ។ ពួកបារាំង

ទាំងប៉ុន្មាននាក់នោះ ក៏ចាប់បូរិទ្ធទៅកន្លែងដែលពួកគេគ្រងទុកនឹងសម្លាប់បូរិទ្ធ ដែលមានសុទ្ធតែមីនបន្សល់ ពីសម័យលង្វែក។ បូរិទ្ធ ដឹងច្បាស់ណាស់ថាខ្លួនប្រាកដជានឹងមិនរស់ទៀត ទេតែគេដឹងច្បាស់ថាគេបាន លើកស្ទួយអក្សរសាស្រ្តខ្មែរ ដែលបារាំងកំពុងលុបបំបាត់ពីប្រទេសកម្ពុជា ។ បន្ថែមទៀត គាត់កំពុងគិតថា «តើអនាគតប្រទេសកម្ពុជានឹងទៅជាយ៉ាងណា តើក្លាយទៅជាកម្មសិទ្ធិបារាំង យួន ឬក៏សៀម?» ។ គិតហើយ  គាត់ ក៏ស្រក់ទឹកនេត្រា តែមិនបានឲ្យពួកបារាំងដឹងឡើយ ។ « ដើរទៅមុខទៅ! នៅចាំស្អីទៀតហីិុ? »

បារាំងម្នាក់ស្រែកគំហកថែមទាំងលួចសើចក្រោយខ្នងបូរិទ្ធផង ដោយសារពេលនេះ បូរិទ្ធិកំពុងរៀបនឹងឆ្ពោះទៅកាន់សេចក្ដីស្លាប់ហើយ ។ រៀបនឹងដើរទៅមុខហើយ តែក្មេងៗមួយក្រុម ដែលគាត់បានបង្រៀននោះ ក៏គប់ដុំថ្មយ៉ាងធំៗសំដៅទៅទាហានបារាំងទាំងប៉ុន្មាននោះធ្វើអោយពួកគេ

ហូរឈាមយ៉ាងវេទនា ក៏ដេកសន្លប់ទៅ ។ ឃើញដូចនេះ បូរិទ្ធក៏មើលមកក្មេងៗដែលពិតជាក្លាហានអស្ចារ្យមែន ។

« អក្សរសិល្ប៌ គឺជាអ្វីដែលធ្វើឲ្យប្រទេសកម្ពុជាជាប្រទេសដ៏ប្រសើរ ពួកយើងត្រូវថែរក្សាវប្បធម៌ ប្រពៃណី និងអក្សរសាស្រ្តខ្មែរ ក្នុងនាមជាកូនខ្មែរ ។  » ក្មេងៗស្រែកព្រមៗគ្នា ដែលជាពាក្យនៅក្នុងសៀវភៅដែលបូរិទ្ធបាន បង្រៀន ហើយក៏ញញឹមដាក់បូរិទ្ធ ។ បូរិទ្ធ ស្ទុះឲ្យបពួកគេទាំងយំរលីងរលោង ។ ពួកគេ ក៏ឲ្យបគ្នាដូចជាព្រួញធំ ដែលបាញ់ធ្លុះបញ្ហានាៗ និងការពារទឹកដីប្រទេសកម្ពុជា។

« ខ្ញុំ គិតថាអក្សរសាស្រ្តខ្មែរ និងប្រពៃណីគឺជាសក្ដានុពលនៃប្រទេសកម្ពុជា ក្នុងនាមជាកុលបុត្រ កុលធីតាខ្មែរ ពួកយើង នឹងជួយគ្នាក្នុងការការពារវត្ថុទាំងនោះឲ្យនៅគង់វង្ស ។ » ដោយបូរិទ្ធ។​ ចប់

ការសិក្សាអំពីខេត្តខ្មែរដែលបានបាត់បង់

នៅក្នុងថ្នាក់ខ្មែរ ពួកយើងបានរៀនអំពី ខេត្តខ្មែរដែលបានបាត់បង់ ពីព្រោះយើងជាខ្មែរគួរតែដឹង ថាប្រទេសយើងបានបាត់បង់អ្វីខ្លះ។ ទន្ទឹមនឹងនេះដែរ​ លោកគ្រូសុខា​ បានចែកថ្នាក់ពួកយើងជាពីរក្រុម គឺក្រុមប្រទេសវៀតណាម​ និង ក្រុមប្រទេសថៃ ផងដែរ។ ជាមួយនេះដែរ ក្រុមទាំងពីរត្រូវស្វែងរកព័ត៌មាន អំពីខេត្តដែលប្រទេសទាំងពីរបានយកពីខ្មែរទៅ រហូតដល់សព្វថ្ងៃនេះ។ ខេត្ត ដែលបាត់បង់ទាំងនោះ​​ ត្រូវបានដាក់ឈ្មោះថ្មីដោយប្រទេសទាំងពីរ។​ ដូច្នេះហើយ ពួកយើងបានរៀនស្វែងយល់ពី ខេត្តដែលបានបាត់ទាំងអស់នោះ។ ខាងក្រោមនេះគឺជា ព័ត៌មានបន្ថែម ក៏ដូចជាកន្លែងដែលពួកយើងបានផ្ទុកព័ត៌មានទាំងអស់។

https://docs.google.com/presentation/d/1CF4IfVwuRWOAoCKBf0okshu2Jc1aE_u6I0UkRhyD8iA/edit#slide=id.g527b28c8b7_2_96

វេយ្យាករណ៍ខ្មែរ

វគ្គទី ៤ នៃការសិក្សាភាសាខ្មែរ ពួកយើងបានរៀនអំពីវេយ្យាករណ៍ខ្មែរ។ លោកគ្រូសុខា បានចែកពួកយើងជាក្រុមៗ ដើម្បីសិក្សាស្រាវជ្រាវអំពីវេយ្យាករណ៍នីមួយៗ។


១ កិរិយាស័ព្ទ

២ នាម

៣ គុណនាម

៤ ល្បះទោល និងល្បះផ្សំ

៥ ល្បះកម្ម និងល្បះកត្តុ

៦ ធ្នាក់

៧ ឈ្នាប់

៨ ឧទានស័ព្ទ

៩ សព្វនាម

បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវអំពីប្រធានបទដែលលោកគ្រូបានដាក់ឲ្យហើយ ពួកយើង បានឡើងធ្វើបទបង្ហាញទៅដល់លោកគ្រូ និងមិត្តភក្តិ។ នេះក៏ដូចជាការបង្រៀនមិត្តភក្តិដែរ ដូច្នេះហើយពួកយើងបានបង្រៀនគ្នាទៅវិញទៅមក។

ក្រុមខ្ញុំ ត្រូវបានវេយ្យាករណ៍មួយដែលលោកគ្រូបានដាក់ឲ្យសិក្សានិងស្រាវជ្រាវ។ គុណនាម គឺជាប្រធានបទរបស់ក្រុមរបស់ខ្ញុំ។

ដើមកំណើតគុណនាម

គុណនាមមាន ដើមកំណើតពី នាមផង គុណនាមផង និងកិរិយាស័ព្ទផង។

ឧទាហរណ៍

ភូមិខ្ញុំជាភូមិចាស់ពីបុរាណ តែមេភូមិខ្ញុំមានគំនិតជឿនលឿន ។ ប្រជាជនភូមិខ្ញុំ សុទ្ធតែជាមនុស្សពូកែ

 

ក្រុមគុណនាម

គុណនាមបានបែងចែកជាពីរក្រុម គឺគុណនាមប្រក្រតី និងគុណនាមកំណត់។

គុណនាមប្រក្រតីមានតែមួយប្រភេទទេ ចំណែកឯគុណនាមកំណត់មានប្រាំប្រភេទ គឺគុណនាមចង្អុល

គុណនាមចំនួន គុណនាមសំណួរ គុណនាមមិនច្បាស់ គុណនាមកម្មសិទ្ធិ។

កម្រិតគុណនាម

កម្រិតមិនស្មើ កម្រិតមិនស្មើ កម្រិតផ្ដាច់
នាងមានកាតាបស្អាតដូច

កាតាបបងស្រីខ្ញុំដែរ។

នាងមានកាតាបស្អាតជាងកាតាបបងស្រីខ្ញុំ។ នាង មានកាតាបស្អាត ដាច់គេ

 

គុណនាមប្រក្រតី

គុណនាមប្រក្រតីបញ្ជាក់លក្ខណៈរបស់នាម

គុណនាមប្រក្រតីមាន

ខ្ពស់ ទាប កាច ស្លូត ប្រៃ សាប ស្រួច ទាល ឧស្សាហ៍ ខ្ជិល ស្អាត កខ្វក់ ។ល។

ឧទាហរណ៍គុណនាមប្រក្រតី

ឃ្មុំនេះ មានរូបរាងស្អាត តែវាមានចរិតខ្ជិល

 

គុណនាមកំណត់

គុណនាមកំណត់ ប្រើសម្រាប់កំណត់បង្ហាញ សភាព ចម្ងាយ…….របស់នាម។

គុណនាមមិនច្បាស់

គុណនាមមិនច្បាស់ ប្រើសម្រាប់បង្ហាញមនុស្ស វត្ថុ សត្វ ដោយមិនបញ្ជាក់ច្បាស់លាស់។

គុណនាមមិនច្បាស់ មាន៖

ណា ណាមួយ ណាម្នាក់ ទាំងពួង ទាំងឡាយ ទាំងអស់។ល។

បញ្ជាក់

មានទីតាំងនៅខាងស្តាំនាម

ឧទាហរណ៍គុណនាមមិនច្បាស់

សិស្សានុសិស្សទាំងអស់គួរខិតខំរៀនសូត្រដើម្បីអនាគតប្រទេសជាតិ។

គុណនាមចង្អុល

គុណនាមចង្អុលជាពាក្យសម្រាប់បង្ហាញមនុស្ស សត្វ វត្ថុ រុក្ខជាតិ នៅនឹងមុខ ឬនៅឆ្ងាយ ឬបង្ហាញអ្វីដែលគេទើបនឹងប្រាប់ ឬដែលគេបម្រុងនឹងប្រាប់ ។

គុណនាមចង្អុលមាន

នេះ នោះ ទាំងនេះ ទាំងនោះ នុះ ។

បញ្ជាក់: នៅខាងស្ដាំរបស់នាម

ឧទាហរណ៍៉៉គុណនាមចង្អុល

ផ្ទះនេះ ជាផ្ទះរបស់ខ្ញុំ។

គុណនាមសំណួរ

គុណនាមសំណួរ ប្រើសម្រាប់សួរពីសភាព លក្ខណៈ ឬក៏ចំនូន។

គុណនាមសំណួរ មាន៖

ណា ណាមួយ ណាខ្លះ អ្វី អ្វីមួយ អ្វីខ្លះ ប៉ុន្មាន ដូចម្ដេច

បញ្ជាក់

មានទីតាំងនៅខាងស្តាំនាម

ឧទាហរណ៍គុណនាមសំណួរ

តើអ្នក កំពុងលេងល្បែងអ្វី?

គុណនាមកម្មសិទ្ធិ

គុណនាមកម្មសិទ្ទ ជាពាក្យបង្ហាញម្ចាស់នៃវត្ថុ មនុស្ស ឬសត្វ។

គុណនាមកម្មសិទ្ធិមាន

ខ្ញុំ វា គាត់ ឯង នាង យើង

បញ្ជាក់

មានទីតាំងនៅជាប់ខាងស្តាំនាម

ឧទាហរណ៍គុណនាមកម្មសិទ្ធិ

នេះគឺជាសៀវភៅនាង

គុណនាមចំនួន

គុណនាមចំនួន គឺជាពាក្យដែលប្រើសម្រាប់បញ្ជាក់ចំនួនឬលំដាប់។

គុណនាមនេះមាន :

  • គុណនាមចំនួនសម្រាប់រាប់  (ឧ. កៅអីមួយ កៅអីពីរ កៅអីបី)
  • គុណនាមសម្រាប់សម្គាល់លំដាប់ (ឧ. កៅអីទីមួយ កៅអីទីពីរ កៅអីទីបី)

ឧទាហរណ៍គុណនាមចំនួន

មីងមី មី អង្គុយកៅអីជួរទី៣នៅក្នុងថ្នាក់ខ្មែរ។

នៅក្នុងថ្នាក់នេះមានសិស្សចំនួន១៤នាក់។

ព័ត៌មានបន្ថែម៖https://docs.google.com/presentation/d/1gfR2XVTATTflsQZx7I6giA616BHr1sG9Y2ZuJOsMcBM/edit#slide=id.g4d5c6d2dfe_1_0

Khmer Literacy Round 2

Kolap Pailin 

Kolap Pailin means Rose at Pailin province. Rose is refer to a beautiful lady in Pailin province. Chao chet, Khun Neary, Luong Ratanak Sambath and Balat Srok Songke are the four main characters in the story. After Ta Cherm who is Chao chet’s father passed away but returned to before the minutes before he has given a really awesome advice for Chao Chet. “You need to help yourself” said Ta Cherm and the god has taken over his life to the heaven. Now on he doesn’t have any relatives but the doctor that has cured his father’s disease name Krou Pet Sart told him that Chao Chet can go and work with Luong Ratanak Sambath in Pailin.

Chao Chet always remembers his father advice. He has brought the good and kind behavior to Luong Ratanak Sambath. After a while, he realizes that he has fallen in love with Khun Neary who is Luong Ratanak Sambath’s daughter. She also loves Chao Chet but they both never confess the love. Balat is Luong Ratanak Sambath’s friend and used to work in business together. Balat doesn’t like Chao Chet and look down at other people. He thinks that he is rich so he can do anything. Balat wants Khun Neary but Chao Chet has saved Khun Neary life. At the end, they both married and live with happiness together.

Kolap Pailin is the most famous book that Nhok Them has written. This book wants to show the readers that we should think about Ta Cherm’s advice that he has given to Chao Chet. Living with your good behavior makes your life great so we should be a good person.

Khmer Poem

In this round all of the students are working on their poems. There are some types of poems in Khmer so I choose one which is Pomnol. Basically, my poem is about parents advice. I thought about my parents then I decided to write the poem about advice that my parents have given me. The poem starts with 6 syllables. The middle has 4 syllables and the end has 6 syllables also. If you want to read my poem it is below this text.

បណ្តាំមាតាបិតា

គ្រប់កូនស្គាល់អ្នកទាំងពីរ ផ្អែមដូចសេរី ចាំមើលកូនតាំងពីតូច។

កុំឲ្យរូបកូនឆ្នាស់ខូច ព្រោះកូននៅតូច ចង់ឲ្យកូនចរិតល្អ។ Continue reading “Khmer Poem”