អក្សរសាស្រ្តខ្មែរនៃសម័យអាណានិគមនិយមបារាំង

ការលូតលាស់ បានធ្វើឲ្យប្រទេសជាច្រើនផ្លាស់ប្ដូរ ទាំងផ្នែកសេដ្ឋកិច្ច ផ្នែកសិល្បៈ ផ្នែកអក្សរសាស្រ្ត និ​ង​ ផ្នែកផ្សេងទៀត​ តាមសម័យ និងតាមឆ្នាំ ។ ពីសម័យមួយទៅសម័យមួយ ទុក្ខសោក និងភាពរីករាយ ក៏បានកើតឡើងទៅតាមពេលវេលា ។ ជាឧទាហរណ៍ ពីសម័យអង្គរ ប្រទេសកម្ពុជា ជាប្រទេសដ៏មានអំណាចខ្លាំងក្លាមួយ តែចូលមកដល់សម័យលង្វែក ប្រទេសកម្ពុជាបានបាត់បង់ទឹកដី នគរ វប្បធម៌​ និងអក្សរសិល្ប៌មួយចំនួន ។ យ៉ាងណាមិញ មានបុរសម្នាក់​ អាយុ ១៧ ឆ្នាំម្នាក់​ ដែលស្ថិតនៅក្រោមសម័យអាណានិគមនិយមបារាំង និងរស់នៅក្នុងខេត្តកំពង់ឆ្នាំង។ គាត់គឺជា បុរសម្នាក់ដែលកំពុងពង្រឹង និងជួយលើកស្ទួយអក្សរសិល្ប៌ខ្មែរ ។​

ដោយ ឈាង ជាតិត្រា

+ នៅផ្ទះលោកគ្រូណារិទ្ធ

‍​«​ យ៉ាងម៉េចហើយបូរិទ្ធ!​ តាំងពីពីរឆ្នាំមកនេះ រៀនបារាំង​ជាមួយជនជាតិបារាំងយ៉ាងម៉េចហើយ? »​​ លោកគ្រូណារិទ្ធ ក៏សួរសិស្សគាត់។

« បាទ លោកគ្រូ! គួរសមតើស តែខ្ញុំ…………………..» បូរិទ្ធនិយាយមិនទាន់ចប់ផង ក៏ដាក់ដៃចុះក្រោមលើកាំភ្លៅ ហាក់ដូចជាចង់និយាយបន្ថែមទៀតតែមិនហ៊ាន។ ឃើញដូចនេះ លោកគ្រូក៏និយាយលួងលោម ពីព្រោះគាត់យល់ ចិត្តកូនសិស្សម្នាក់នេះ។

​ « លោកគ្រូយល់ថាឯងមិនចង់រៀនបារាំងទេ ព្រោះគ្រូដឹងថាខ្មែរយើងប្រាកដជាភ្លេចភាសាជាតិខ្លួនឯងជា មិន ខាន។​ »​ លឺដូចនេះបូរិទ្ធ ក៏ឆ្លើយតបនឹងលោកគ្រូវិញ ទាំងងក់ក្បាលតិចៗ «បាទ! ត្រូវហើយលោកគ្រូ។»

« និយាយអុីចឹង! តើឯងមកផ្ទះលោកគ្រូថ្ងៃនេះមានការអីដែរ?» លោកគ្រូសួរត។

« គឺ ខ្ញុំចង់មកខ្ចីសៀវភៅខ្មែរលោកគ្រូទៅអានបន្ថែមទៀត ហើយខ្ញុំចូលចិត្តការបង្រៀនភាសាខ្មែរ ពេលដែល លោកគ្រូបានបង្រៀនខ្ញុំ ដោយសារពួកយើងបានរៀនអំពីអក្សរសាស្រ្តខ្លួនឯង! » បូរិទ្ធឆ្លើយ។

« លោកគ្រូ ក៏យល់ដូចឯងដែរ បើនៅតែបែបនេះទៀត ភាសាជាតិយើងនឹងរលាយជាមិនខាន តែលោកគ្រូជឿជាក់លើឯងហើយ ព្រោះគ្រូគិតថាឯងនឹងអាចបង្រៀនភាសាខ្មែរយើងទៅកូនចៅជំនាន់ក្រោយ។ » លោកគ្រូនិយាយទាំងមានសង្ឃឹម និងមោទនភាពទៅលើបូរិទ្ធ។

« បាទអរគុណណាស់លោកគ្រូសម្រាប់សៀវភៅនេះ ហើយជឿជាក់លើខ្ញុំ! អញ្ចឹងរាងល្ងាចដែរហើយ ខ្ញុំសុំលាលោកគ្រូ ទៅផ្ទះខ្ញុំសិនហើយ ព្រោះខ្ញុំត្រូវដាំបាយឲ្យពុកម៉ែខ្ញុំ ។ »​ បូរិទ្ធក៏លាលោកគ្រូ ។

« ល្អណាស់! សុខសប្បាយតាមផ្លូវ ។ » លោកគ្រូស្រែកប្រាប់ទាំងសើចលឺតិចៗផង។

 

បូរិទ្ធ គឺជាក្មេងដែលមិនសូវយកចិត្តទុកដាក់ នឹងការរៀនភាសាបារាំងទេ ខុសពីនេះគឺគេបានរៀនភាសាខ្មែរ ដែលគេមិនចង់ឲ្យបាត់បង់នាថ្ងៃអនាគត។ ដូច្នេះហើយរាល់យប់…………………….

« ខ្ញុំ កំពុងអង្គុយលើកៅអី និងយំយ៉ាងខ្លាំង ហេតុអ្វីបានជាមិត្តភក្ដិរបស់ខ្ញុំស្អប់ខ្ញុំុំ? »​ សំឡេង​អានសៀវភៅរបស់ បូរិទ្ធអានឡើង។

បូរិទ្ធ អានសៀវភៅរាល់យប់ យ៉ាងហោចណាស់ក៏អស់ពាក់កណ្ដាលក្បាលមួយយប់ដែរ។ ទោះបីក្ដី ដឹងខ្លួនឯងថា បើទាហានបារាំងឃើញនោះ ច្បាស់ជាក្ស័យមិនខាន តែភាពតស៊ូព្យាយាមរបស់គេនៅតែជំហរមុខជានិច្ច។ ព្រឹកឡើង គេត្រូវធ្វើការងារដូចជាដាំបបរ និងរែកទឹកសម្រាប់គ្រួសារគេ។ ចំណែក ឯនៅ សាលាវិញ ……………….

« នេះជាមេរៀនសម្រាប់ថ្ងៃនេះ! » លោកគ្រូបារាំងប្រាប់សិស្ស ។

បូរិទ្ធកំពុងកត់មេរៀន តែក្នុងចិត្តបូរិទ្ធគឺមិនចង់រៀនបារាំងនោះទេ ។ មកដល់ផ្ទះវិញ បូរិទ្ធខំរៀភាសាខ្មែរនៅ ក្នុងផ្ទះ ព្រោះខ្លាចពួកបារាំងឃើញនឹងដាក់ទណ្ឌកម្មជាក់ជាមិនខាន ។ មួយសន្ទុះក្រោយមក សម្លេងម្យ៉ាងក៏បន្លឺឡើងនៅ ជិតផ្ទះបូរិទ្ធ។ គ្រាន់តែលឺភ្លាម បូរិទ្ធក៏យកសៀវភៅដែលគេកំពុងរៀនលាក់ទុកក្រោយខ្នើយ។​

« មកទាពន្ធ » បុរសម្នាក់ស្រែកឡើងទ្រហឹងពេញភូមិ ។ ប្រជាជន ក៏​ដើរមកហើយប្រគល់ពន្ធឲ្យបារាំងទាំង មិនសប្បាយចិត្ត ។ ភ្លាមនោះ បូរិទ្ធហាក់មានគំនិតដ៏អស្ចារ្យម្យ៉ាង ។ គេបានចាំសម្ដីដែលលោកគ្រូគេបាននិយាយ « លោកគ្រូជឿជាក់លើឯងហើយ ព្រោះឯងនឹងបង្រៀនភាសាខ្មែរយើងទៅកូនចៅជំនាន់ក្រោយ ។ » បូរិទ្ធបានរៀបចំសៀវភៅ ៤ក្បាលដែលគេមើលទៅល្អសម្រាប់បង្រៀនកូនអ្នកនៅភូមិមួយនេះ ។ បន្ទាប់មក គាត់ចាំបារាំងទៅវិញ ហើយគាត់ក៏លបចេញពីផ្ទះ យកសៀវភៅទាំងប៉ុន្មានក្បាលនោះទៅជាមួយផង ។ គាត់បានប្រកូកហៅរាល់សិស្សពេញភូមិរបស់គាត់ខ្ទង់  ប្រហែល ២០ទៅ៣០នាក់ ។ គាត់ ក៏ចាប់ផ្ដើមបង្រៀន តាមចំណេះដឹងរបស់គាត់ទៅលើសៀវភៅទាំងនោះ នៅក្រោមដើមពោធិ៍ធំមួយ ។

« ចាប ឆាប ជាប » បូរិទ្ធបានអានឲ្យក្មេងៗអានតាម ។

«​ ចាប ឆាប ជាប » ពួកគេអានតាម ។ បន្ទាប់មក ក្មេងៗក៏កត់មេរៀនចូលសៀវភៅដែលបូរិទ្ធបានបង្រៀន សម្រាប់ថ្ងៃនេះ ហើយមេរៀនក៏បានបញ្ចប់ត្រឹមហ្នឹងទៅ ។

    បូរិទ្ធបានធ្វើដូចនេះជាច្រើនលើកច្រើនសារ តែមានថ្ងៃ មួយដែលគួរអោយអភ័ព្វ

ពួកបាបារាំងក៏បានដើរកាត់ជួនជាពេលដែល បូរិទ្ធកំពុងបង្រៀនក្មេងៗ។ ឃើញដូច្នេះ ពួកក្រុមបារាំង ក៏ចាប់បូរិទ្ធភ្លាមៗ ឯក្មេងៗឃើញដូច្នោះក៏រៀបនឹងជួយបូរិទ្ធដែរ តែបារាំងម្នាក់នោះរៀបនឹងចាប់ពួកគេ  បែបនេះ​ហើយ ពួកគេក៏នាំគ្នារត់បាត់អស់ទៅ ។​ « ចាប់វាទៅ » បារាំងត្រងោលសក់ម្នាក់ស្រែក ។ ពួកបារាំង

ទាំងប៉ុន្មាននាក់នោះ ក៏ចាប់បូរិទ្ធទៅកន្លែងដែលពួកគេគ្រងទុកនឹងសម្លាប់បូរិទ្ធ ដែលមានសុទ្ធតែមីនបន្សល់ ពីសម័យលង្វែក។ បូរិទ្ធ ដឹងច្បាស់ណាស់ថាខ្លួនប្រាកដជានឹងមិនរស់ទៀត ទេតែគេដឹងច្បាស់ថាគេបាន លើកស្ទួយអក្សរសាស្រ្តខ្មែរ ដែលបារាំងកំពុងលុបបំបាត់ពីប្រទេសកម្ពុជា ។ បន្ថែមទៀត គាត់កំពុងគិតថា «តើអនាគតប្រទេសកម្ពុជានឹងទៅជាយ៉ាងណា តើក្លាយទៅជាកម្មសិទ្ធិបារាំង យួន ឬក៏សៀម?» ។ គិតហើយ  គាត់ ក៏ស្រក់ទឹកនេត្រា តែមិនបានឲ្យពួកបារាំងដឹងឡើយ ។ « ដើរទៅមុខទៅ! នៅចាំស្អីទៀតហីិុ? »

បារាំងម្នាក់ស្រែកគំហកថែមទាំងលួចសើចក្រោយខ្នងបូរិទ្ធផង ដោយសារពេលនេះ បូរិទ្ធិកំពុងរៀបនឹងឆ្ពោះទៅកាន់សេចក្ដីស្លាប់ហើយ ។ រៀបនឹងដើរទៅមុខហើយ តែក្មេងៗមួយក្រុម ដែលគាត់បានបង្រៀននោះ ក៏គប់ដុំថ្មយ៉ាងធំៗសំដៅទៅទាហានបារាំងទាំងប៉ុន្មាននោះធ្វើអោយពួកគេ

ហូរឈាមយ៉ាងវេទនា ក៏ដេកសន្លប់ទៅ ។ ឃើញដូចនេះ បូរិទ្ធក៏មើលមកក្មេងៗដែលពិតជាក្លាហានអស្ចារ្យមែន ។

« អក្សរសិល្ប៌ គឺជាអ្វីដែលធ្វើឲ្យប្រទេសកម្ពុជាជាប្រទេសដ៏ប្រសើរ ពួកយើងត្រូវថែរក្សាវប្បធម៌ ប្រពៃណី និងអក្សរសាស្រ្តខ្មែរ ក្នុងនាមជាកូនខ្មែរ ។  » ក្មេងៗស្រែកព្រមៗគ្នា ដែលជាពាក្យនៅក្នុងសៀវភៅដែលបូរិទ្ធបាន បង្រៀន ហើយក៏ញញឹមដាក់បូរិទ្ធ ។ បូរិទ្ធ ស្ទុះឲ្យបពួកគេទាំងយំរលីងរលោង ។ ពួកគេ ក៏ឲ្យបគ្នាដូចជាព្រួញធំ ដែលបាញ់ធ្លុះបញ្ហានាៗ និងការពារទឹកដីប្រទេសកម្ពុជា។

« ខ្ញុំ គិតថាអក្សរសាស្រ្តខ្មែរ និងប្រពៃណីគឺជាសក្ដានុពលនៃប្រទេសកម្ពុជា ក្នុងនាមជាកុលបុត្រ កុលធីតាខ្មែរ ពួកយើង នឹងជួយគ្នាក្នុងការការពារវត្ថុទាំងនោះឲ្យនៅគង់វង្ស ។ » ដោយបូរិទ្ធ។​ ចប់

Leave a Reply

Your email address will not be published. Required fields are marked *